ឯកឧត្តមឈួរ ច័ន្ទឌឿន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សួនច្បារថ្មី


ដោយសារប្រទេសយើងមានសន្តិភាពស្ថេរភាពពេញលេញទើបយើងអភិវឌ្ឍន៍បាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់កំពង់ឆ្នាំងៈ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាល ខេត្តកំពង់ឆ្នាំង
បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្នុងពិធីបើកការដ្ឋានសាងសង់សួនច្បារថ្មី លើផ្ទៃដី២,៣៩ហិកតាស្ថិតក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីលោកលោកស្រីប្រធានអង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបចំនួនជាង៦០០នាក់ផងដែរ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសប៍បន្តថាៈការបើកការដ្ឋានសាងសង់សួនច្បារថ្មី នេះបានដោយសារប្រទេសយើង មានសុខសន្តិភាពស្ថេរភាពពេញលេញ យើង អភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមអំពីតម្លៃពលកម្មរបស់កម្មករក្នុងប្រទេសជាមួយនឹងប្រទេសជិតខាង ដោយកម្រៃក្នុងប្រទេសយើងសព្វថ្ងៃគឺខុសគ្នាតិចបំផុតទៅនឹងប្រទេសជិតខាង។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែនជាប្រមុខ។
ឯកឧត្តមក៏បញ្ជាក់ពីអត្ថប្រយោជន៍នៃសួនច្បារថ្មីនេះសំរាប់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងជាពិសេសយុវជនយុវនារីអង្គុយកំសាន្តហាត់ប្រាណដើម្បីសុខមាលភាពនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋយើងផងដែរ។
ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកខុសច្បាប់,កុំជឿការឃោសនានិងបោកប្រាស់របស់ជនអគតិ,ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ,ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ,កុំប្រព្រឹត្តបទល្មើសខុសច្បាប់និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕