សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីទីម័រខាងកើត នៅវិមានសន្តិភាព


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ៕