ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា កសាងឧបដ្ឋាន សាលា១ខ្នងក្នុងបរិវេណវត្តគិរីសាគហៅវត្តជីធាង


នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តគិរីសាគហៅវត្តជីធាង ភូមិជាធាង ឃុំសេដាស្រុ កតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កសាងឧបដ្ឋាន សាលា១ខ្នងនិងសំណេះ សំណាលជាមួយ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តសរុបជាង១០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក តំបែរប្រកបដោយទឹកចិត្តសប្បាយរីករាយ។ លោក នាដ្ឋ រ៉ាវុធ ប្រធានគណកម្មាធិការ ស្រុក តំបែរ បានរាយការណ៍ជូនអង្គពិធីជ្រាបពីការងារកសិកម្ម ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង រំលឹកពី ប្រវត្តិសង្ខេបនៃវត្តគិរីសាគរ។ លោក នាដ្ឋ រ៉ាវុធ បានបញ្ជាក់បន្ថែមថា ដោយសារ ការខិតខំប្រឹងប្រែងយកអស់កំលាំងកាយ ចិត្តពី សំណាក់ឯកឧត្តមប្រធានក្រុមការងារ និងសហការីធ្វើឲ្យស្រុកតំបែរទទួលបានជោគជ័យពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក ហើយយើង នឹងសង្ឃឹមយ៉ាងមុខមាំថានឹងទទួលបាន ជោគជ័យនាឆ្នាំ២០១៨ បន្តទៀត។ មានប្រសាសន៍ សំណេះសំណាលក្នុងអង្គពិធីឯកឧត្តមវេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងថ្នាក់ ដឹកនៃគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិក សមាជិកាគ្រប់ៗគ្នា និងសូមថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង ៧០% នៅឃុំសេដាទាំងមូល។ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ចាំបាច់ត្រូវរក្សាឲ្យបាននូវជ័យជំនះនេះបន្តទៀតនៅឆ្នាំ២០១៨។ ឯកឧត្តមបានជម្រាបជូនអង្គពិធីពីសមិទ្ធផល របស់រាជរដ្ឋាភបាលក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ធ្វើឲ្យសេដ្ឋកិច្ចជាតិរក្សាបានកំណើនថេរ៧% នឹងប្រែក្លាយប្រទេសឲ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ដោយសារតំបន់នេះមានបឹងធំ(បឹងជីធាង)អំណោយផលជលធាមហាសាល ល្អសម្រាប់ធ្វើវារីវប្បកម្ម បង្កើតរបរបន្ថែម រដ្ឋបាលជលផលនិងមន្ទីរកសិកម្មគួរសិក្សាពីលទ្ធភាពចិញ្ចឹមត្រីតាមដែលអាចធ្វើបាន។ លោកសូមឧទិសជូននូវសមិទ្ធផល ឧបដ្ឋានសាលានេះដល់ប្រជាពលរដ្ឋពឹងអាស្រ័យប្រយោជន៍ចាប់ពីថ្ងៃនេះតទៅ។ ក្នុងឱកាសនេះ លោកនិងសហការីបានជួយឧបត្ថម្ភថវិកាចំនួនប្រមាណជាងមួយម៉ឺនដុល្លារសម្រាប់កសាងវត្តនិង វិហារឥស្លាម និងឧបករណ៍សម្ភារមួយចំនួនទៀត។