ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញ នូវបណ្តាអាងទឹកដែលរងការខូចខាតដោយសារទឹកជំនន់


បន្ទាប់ពីទឹកចាប់ផ្តើមស្រក ពោលគឺចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា មក ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវបណ្តាអាងទឹកដែលរងការខូចខាតដោយសារទឹកជំនន់ ដើម្បីថែរក្សាទឹកទុកសម្រាប់បម្រើឲ្យការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ។ បណ្តាអាងទឹក ដែលក្រសួងបាន និងកំពុងដំណើរការជួសជុលនាពេលនេះមាន ៖
១. អាងទឹកអូរស្វាយ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២. អាងទឹក ០៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
៣. អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ទន្ទឹមនឹងការជួសជុលអាងទឹកទាំង ៣ ខាងលើ បង្កាន់ដៃស្ពានឆ្លងកាត់ព្រែកជីក ដែលបានបាក់ខូចខាតដោយទឹកជំនន់ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញផងដែរ ៕