ពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ទូទាំងស្រុកចំការលើ ចំនួន ៤០៧ នាក់


ដោយទទួលបានការចាត់តាំងពី ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើឯកឧត្តម ហួត ហាក់ ប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនប្រចាំស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ទូទាំងស្រុកចំការលើ ចំនួន ៤០៧ នាក់។
ព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ សមាជិគណៈកម្មាធិការកណ្តាល ប្រធានលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនប្រចាំស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ទូទាំងស្រុកចំការលើ ចំនួន ៤០៧ នាក់។ក្រុមជនបង្គោល ក៏បានឧបត្ថម្ភជូនជ័យលាភីដូចខាងក្រោម៖
១. សិស្សានុស្សិស ដែលទទួលបាននិទ្ទេស A ចំនួន ៥នាក់ ក្នុងម្នាក់ៗ ទទួលបានកំព្យូទ័រ ចំនួន ១គ្រឿង និងថវិកា ៤០០.០០០រៀល
២. សិស្សានុស្សិស ដែលទទួលបាន និទ្ទេស B ចំនួន ៤៧ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១៥០.០០០រៀល
៣. សិស្សានុស្សិស ដែលទទួលបាននិទ្ទេស C ចំនួន ៩១ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០រៀល
៤. សិស្សានុស្សិស ដែលទទួលបាននិទ្ទេស D ចំនួន ១៤១នាក់ ក្នុងមួយនាក់ទទួលបានថវិកា ចំនួន ១០០.០០០រៀល
៥. សិស្សានុស្សិស ដែលទទួលបាននិទ្ទេស E ចំនួន ១២៣ នាក់ ក្នុងមួយនាក់ទទួលបានថវិកា ចំនួន ១០០.០០០រៀល។
នៅក្នុងកម្មវិធីនោះផងដែរ ឯកឧត្តម ក៏បានឧបត្ត្ថម្ភ ជូនលោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០រៀល និងបានឧបត្ថម្ភ ដល់រដ្ឋបាលស្រុកចំការលើ ចំនួន ៥.៩៧៥.០០០ររៀល សម្រាប់ការរៀបចំកម្មវិធី៕