ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារដល់ក្រុមការងារយុវជនគណបក្សប្រជាជនប្រចាំទីក្រុងក្រៃឈើច និងទីក្រុងផាមើស្តុនណតស៍


នារសៀលថ្ងៃពុធ ៥ រោច និងថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និង១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ អមដោយឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនតំបន់៩ បានដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនប្រចាំទីក្រុងក្រៃឈើច និងទីក្រុងផាមើស្តុនណតស៍ ដើម្បីពិភាក្សា និងតម្រង់ទិសការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ!