វិមាន ៧មករា៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ (២៨-២៩ ខែមករា ឆ្នាំ២០២៣) ដែលមានសមាជិកចូលរួមសរុបចំនួន 3558 រូប។