គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៨ ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយនឹងមន្ត្រី គ្រូបច្ចេកទេស និងសិស្ស និស្សិត ដែលកំពុងទទួលការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលស្ថិត នៅខេត្តស្វាយរៀង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
លោកជំទាវ ពុំ ស៊ីចាន់ អញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយនឹងមន្ត្រី គ្រូបច្ចេកទេស និងសិស្ស និស្សិត
