ដំណើរការស្តារឡើងវិញ ព្រែកត្រពាំងជ្រៃ ក្នុងស្រុកកោះធំ ខេត្តកណ្តាល


គិតត្រឹមថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៧ នេះ មៅ ស្រុកកោះដំណើរការស្តារឡើងវិញ ព្រែកត្រពាំងជ្រៃ សម្រេចការងារបានប្រមាណ ៦៣% ហើយ ។
សូមបញ្ជាក់ជូនថា ព្រែកត្រពាំងជ្រៃ ស្ថិតក្នុងឃុំឈើខ្ធំ ខេត្តកណ្តាល គឺជាព្រែកធម្មជាតិ ០១ ខ្សែ ដែលមានប្រវត្តិយូរលង់មកហើយ ។ ឆ្លងកាត់ជាច្រើនសម័យកាល ព្រែកនេះ បានគោករាក់ និងបាត់រូបរាងស្ទើរទាំងស្រុង ។ បច្ចុប្បន្ន ព្រែកត្រពាំងជ្រៃ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ប្រវែង ៤.៩៦០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ ចំនួន ០៨ កន្លែង ប្រឡាយបេតុងរាងអក្សរ U ប្រវែង ២០ ម៉ែត្រ ចំនួន ០១ កន្លែង និងសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ៣.៨០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ក្រោយស្តាររួច ព្រែកនេះ នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ ទៅបំរើឱ្យការដាំដុះលើផ្ទៃដីប្រមាណ ២៤១ ហិកតា នៅក្នុងឃុំឈើខ្មៅ ៕