ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយ អំណោយកញ្ចប់អាហារ ចំនួន១៥៣គ្រួសារ សម្រាប់ខែបួសរ៉ម៉ាឌន នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។ពិធីនេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០២៣។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្តខេត្តមណ្ឌលខេត្តតាកែវ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងអុំពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាលជូនសហគមន៍ ដែលដឹកនាំដោយសម្តេចតេជោ ការថែរក្សាបាននូវសុខស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានបង្កើតភាពសាំបានល្អ ភាពជោគជ័យយ៉ាងស្រោចយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ហើយកាន់តែសំខាន់ផងនោះ នៅសល់តែ៤៨ថ្ងៃទៀតទេកម្ពុជាយើងនិងធ្វើជាម្ចាស់ផ្ទះនៅអាស៊ានហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ជាពិសេសនោះ សម្តេចតេជោប្រមុខដឹកនាំ និងចូលរួមពិសារអាហារស្រាយបួសជាមួយសានិកឥស្លាមនៅកម្ពុជានាពេលខាងមុខ ។
សូមជម្រាបជូនដែរថា អំណោយ បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១០កញ្ចប់ស្ករស០១គីឡូក្រាម ទឹកដោះគោ០២កំបុ័ង និងមីឡូ០១ដប ។