ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានផ្តល់ផ្តល់ថវិកា អង្ករជាង៩តោន ជូនដល់ប្រជាពលរដ្ឋ ៨០០គ្រួសារ ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី និងស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ


ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមរបស់គណប្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អង្ករ ចំនួន៩៦០០គីឡូក្រាម ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៨០០គ្រួសារ ក្នុងនោះ គឺ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ចំនួន ២០០គ្រួសារ និងភូមិពង្រ ភូមិត្នោត និងភូមិថ្មី ស្រុកឆ្លូង ចំនួន៣០០គ្រួសារ ព្រមទាំងបណ្តាភូមិមួយចំនួន នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំនួន៣០០គ្រួសារ ។

ពិធីនេះក៏មានការចូលរួម ពី ឯកឧត្តម វេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សាន់ ឡា ទីន ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីជាអភិបាលស្រុក អាជ្ញាធរដែនដី អុីម៉ាំស្រុក អុីម៉ាំម៉ាស្ជិទ និងយុវជន ស.ស.យ.ក យុវជន ស.ន.ម.ក និង យុវជន ស.ព.អ.ក ផងដែរ ។