ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា បានផ្តល់អង្ករជាង08តោន ជូនដល់ប្រជាពលរដ្ឋ 680គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមរបស់គណប្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់អង្ករ ចំនួនជាង08តោន ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន680គ្រួសារ ក្នុងនោះ គឺ ភូមិព្រែកបាក់ចំនួន257មាឃ៣ ចំនួន131គ្រួសារ ភូមិទួលពោធ៏ចំនួន166 គ្រួសារ និងភូមិអូរបេងចំនួន126គ្រួសារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពិធីនេះប្រារព្វធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះក៏មានការចូលរួម ពីសំណាក់ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាស្រុក លោក ម៉ាត់ សាលី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកស្ទឹងត្រង់ គណៈអុីមុំាខេត្ត អាជ្ញាធរដែនដី អុីម៉ាំស្រុក អុីម៉ាំម៉ាស្ជិទ និងយុវជន ស.ស.យ.ក យុវជន ស.ន.ម.ក ផងដែរ ។ ឯកឧត្តមបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខឲ្យបានគ្រប់ៗ គ្នា ហើយបោះជូនគណបក្សប្រជាជន ដែលជាអ្នកមានគុណធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។ ដូចជាថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានរៀបចំពិសារអាហារសាមគ្គីជាមួយសាសនិកឥស្លាមទូទាំងប្រទេសនៅខែបួសរ៉ម៉ាឌន ជាពិសេសមេដឹកនាំបណ្តាប្រទេសឥស្លាមមួយចំនួនក៏បានចូលរួមក្នុងកម្មវិធីនោះផងដែរ ។