ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមខេត្តប៉ៃលិនចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអប្រព័ន្ធធារាសាស្ត្រ


ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) ឆ្នាំ ២០១៧ ចំនួន០២ ប្រព័ន្ធ ក្នុងខេត្តប៉ៃលិន ក្នុងនោះ មាន ៖
១. ប្រព័ន្ធធារាសាស្ត្រ អូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រែវស្សា ចំនួន ១.០៦៣ ហិកតា ស្រែប្រាំង ចំនួន ២៥០ ហិកតា និងដំណាំរួមផ្សំ ៥៥ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រ ថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រែវស្សា ចំនួន ១.៧០០ ហិកតា ស្រែប្រាំង ចំនួន ៤០០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១៣០ ហិកតា ។