រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំអគាររដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រារព្ធពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំមធ្យមសិក្សា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ តំណាងធនាគារពិភពលោក និងដៃគូអភិវឌ្ឍ លោក លោកស្រីប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្ដាល ប្រធាន អនុប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់។
គម្រោងនេះតម្រូវឪ្យមានការអភិវឌ្ឍក្របខ័ណ្ឌការងារគុណភាពប្រកបដោយប្រសិទ្ធភាព ដែលផ្ដល់ដល់អ្នកសិក្សា មាតាបិតាសិស្ស សហគមន៍ គ្រូបង្រៀន និងអ្នកគ្រប់គ្រងនៅថ្នាក់ជាតិ ថ្នាក់មន្ទីរ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងសាលារៀន នូវសូចនាករបំពេញការងារច្បាស់លាស់ ដែលអាចពិនិត្យតាមដានវាស់វែង និងធ្វើរបាយការណ៍បាន តាមស្តង់ដារសាលារៀនមានប្រសិទ្ធភាព។ ដើម្បីពង្រឹងតម្រូវការកែលម្អការសិក្សារបស់សិស្សនៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅតាមសាលារៀនគោលដៅ១០០ នៅទូទាំងប្រទេស ដោយផ្ដោតជាពិសេសការគ្រប់គ្រងដែលមានមូលដ្ឋាននៅសាលារៀន។
ពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំមធ្យមសិក្សា
