សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ច​ប្រជុំពេញអង្គនោះរួមមាន៖

* ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
* ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
* ទី៣៖ របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
* ទី៤៖ បញ្ហាផ្សេងៗ៕