ដំណើរការស្តារឡើងវិញព្រែកថ្មីលទ្ធផលបានប្រមាណ ៩២% ហើយ


គិតត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ នេះ ដំណើរការស្តារឡើងវិញព្រែកថ្មី USA សម្រេចលទ្ធផលបានប្រមាណ ៩២% ហើយ ។
សូមរំលឹកជូនថា ព្រែកថ្មី USA គឺជាព្រែកនាំដីល្បាប់ ០១ ខ្សែ ដែលកំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ដើម្បីទាញទឹកពីទន្លេបាសាក់ ទៅបម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល លើផ្ទៃដីប្រមាណ ៣០៦ ហិកតា ។ ការស្តារព្រែកនេះ មានប្រវែង ៤.១០០ ម៉ែត្រ ដោយមានបំពាក់សំណង់ទ្វារទឹក ចំនួន ០១ កន្លែង សំណង់លូមូល ចំនួន ០២ កន្លែង និងសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះប្រវែង ២.០០០ ម៉ែត្រ ៕