ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានជួបសំណេះសំណាល ជាមួយសិស្សានុសិស្សវិទ្យាល័យចំនួន៣ក្នុងស្រុកព្រះស្តេច ដែលត្រូវប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល ក៍បាន ចូលរួម ចែករំលែកនូវ បទពិសោធន៍ ល្អៗ និងគន្លឹះជោគជ័យក្នុងការសិក្សារបស់ខ្ញុំបាទផ្ទាល់ និងឯកឧត្តម ហ៊ឺ បាវី ព្រមទាំង យុវជនបក្សថ្នាក់ខេត្ត/ក្រសួង ផងដែរ។ បន្ទាប់មក ក៍មានការចែកថវិកាជូនសិស្សានុសិស្ស ដើម្បីជួយក្នុងការធ្វើ ដំណើរទៅប្រឡង និងលើកទឹកចិត្តពួកគាត់។
ជាទីបញ្ជប់ ឯកឧត្តមអភិបាល បានជូនពរ ដល់ប្អូនៗ សិស្សានុសិស្ស ដែលត្រូវប្រឡង នាពេលខាងមុខនេះ សូមអោយប្រឡងជាប់ និងបាន និន្ទេសល្អ គ្រប់ៗគ្នា។