សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,៣០២នាក់ នៅកោះពេជ្យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរ និងកោតសរសើរ ដល់ជ័យលាភីទាំងអស់ ព្រមទាំង មានមោ ទនភាពចំពោះសាលាភូមិន្ទភ្នំពេញដែលបានបណ្តុះបណ្តាលធនធានមនុស្សប្រកដោយគុណភាព និង ប្រសិទ្ធភាពស្របពេលដែលប្រទេសកំពុងរីកចម្រើន។ សម្តេចតេជោក៏ជាអតីតនិស្សិតនៅសាកលវិទ្យា ល័យភូមិន្ទកាលពីឆ្នាំ ១៩៨៨។ ព្រឹកមិញនេះ សម្តេចតេជោ បានប្រកាសតម្លើងប្រាក់ខែលើកទឹកចិត្ត ដល់ បណ្ណារក្ស ៣លានរៀលក្នុង១ខែ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំគ្រប់គ្រងថែរក្សាបណ្ណាល័យ សម្រាប់និស្សិត និងសិស្សានុសិស្សមកពីសាលាផ្សេងៗទៀតមកសិក្សាស្រាវជ្រាវ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាកលវិទ្យាល័យនានា ត្រូវយកចិត្តទុកដាក់ខិតខំបណ្តុះ បណ្តាល ពង្រឹងសមត្ថភាពនិស្សិតអោយកាន់តែល្អប្រសើរ ស្របទៅនឹងការកំណែទម្រង់របស់ក្រសួង អប់រំនាពេលបច្ចុប្បន្ន។ ការប្រលងបាក់ឌុបឆ្នាំ២០១៧នេះគឺនឹងមកដល់ខាងមុខ សម្តេចតេជោ បានអំពាវនាវដល់សិស្សដែលត្រៀមប្រឡងទាំងអស់ត្រូវត្រៀមបំប៉នសមត្ថភាព ចំណេះដឹង គ្រប់មុខវិជ្ជា ហើយសូមអោយសាលាជួយដល់ការងារបំប៉ននេះផងដែរ។
ក្នុងពេលថ្លែងទៅកាន់និស្សិតជ័យលាភីទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសមត្ថភាព ពិសេសរបស់កុមារ គីម ហុង ដែលសម្តេចបានហៅថា ជាកុមាទេព ដែលរហូតមកដល់ពេល គីម ហុង បានទទួលអោយចូលរៀនថ្នាក់ទី៨ពិសេស នៅសាលាបែលធីអន្តរជាតិ (BELTEI)។ ទាំងគីមហុង និង ឪពុកម្តាយគឺត្រូវមករស់នៅទីក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ។ សម្តេចតេជោ និងសម្តេចកិត្តិបានទិញ ផ្ទះមួយល្វែងផ្តល់ដល់គីមហុង និងក្រុមគ្រួសារដើម្បីសម្រួលដល់ការរស់នៅ និងការសិក្សារបស់ គីម ហុង ។ នេះជាធនធានមួយដ៏កម្ររបស់ជាតិ។ បើ គីមហុង មានសមត្ថភាពកាន់តែខ្ពស់ គឺនឹងរុញ គីមហុង ទៅថ្នាក់ខ្ពស់ជាងនេះថែមទៀត គឺយើងមិនកំណត់លើអាយុរបស់កុមារនេះឡើយ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ប្រសិនបើមានកុមារមានសមត្ថភាពពិសេសដូចគីមហុង គឺនឹងផ្តល់ការយកចិត្តទុកដាក់ដូចគ្នា។សម្តេចបានស្នើអោយក្រសួងអប់រំចូលរួមតាមដាននិងយកចិត្តទុកដាក់លើការសិក្សា របស់គីមហុងផងដែរ។
ឆ្លៀតក្នុងពេលសំណេះសំណាលជាមួយនិស្សិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់អំពី ទំនាក់ ទំនងល្អជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក្នុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនកាលពីពេលថ្មីៗ នេះ។ ជប៉ុនបានសន្យាធ្វើការងារជាមួយកម្ពុជា ដើម្បីអោយកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានលើកឡើងអំពី គម្រោងផ្លូវរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញដែលមានចំងាយប្រមាណ ១៨គម គឺចាប់ពីផ្សារធំថ្មី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគម្រោងនេះចំណាយទឹកប្រាក់ប្រមាណ ៨០០ លានដុល្លាអាមេរិក ដែលកំពុងពិភាក្សារកជំនួយពីមិត្តជប៉ុន។
ចំពោះព្រឹត្តិការណ៍កាលពីអាទិត្យមុនដែលកងទ័ពឡាវចូលមកលើទឹកដីខ្មែរ គឺ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហានេះបានចប់ហើយ គឺភាគីឡាវបានសន្យាដកទ័ពដែលឈរជើងលើទឹកដីខ្មែរ ចេញអស់ហើយ។ ការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជាឡាវគឺធ្វើបាន ៨៦%ហើយ។ សម្តេចតេជោ អោយភាគីឡាវបន្តធ្វើការជាមួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយយកផែនទីខ្នាត ១/១០០,000 ជាមូលដ្ឋានមកដោះស្រាយអោយបានលឿនទៅមុខ។ កម្ពុជាឡាវ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីចៀសវាងការបង្ហូរឈាម។ ប្រទេសយើងទាំងពីរមានកិច្ចការសហប្រតិបត្តិការល្អៗជាច្រើនជាមួយ គ្នារួមទាំងការពង្រឹងទំហំពាណិជ្ជកម្មជាដើមដែលត្រូវយកមកពិភាក្សា។យើងត្រូវដោះស្រាយមិនអោយមានសង្រ្គាមផ្ទុះឡើងដាច់ខាត។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានព្រមាន ចំពោះអ្នកអត្ថាធិប្បាយមួយ ចំនួនដែលនិយាយប៉ះពាល់ និងប្រមាថដល់កងទ័ពកម្ពុជាដែលកំពុងការពារបូរណៈភាពទឹកដី។ ពួកគេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវបទល្មើសជាក់ស្តែងដែលបានរកឃើញ ឧទាហរណ៍ដូចជាការ ប្រមាថកាលពីពេលថ្មីៗនេះ ដោយបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ ដែលបាន ហៅមេទ័ពកងយោធពលខេមរភូមិន្ទខ្មែរ ជាមេទ័ពចោរ ដែលបានឃុំខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់ កាលពីម្សិលមិញរួចហើយ។ ចំពោះអ្នក អត្ថាធិប្បាយនិងវិភាគមួយចំនួន សូមប្រើប្រាស់សិទ្ឋិសេរីភាព នៃការបញ្ចេញមតិអោយបានល្អត្រឹមត្រូវជៀសវាងការជេរប្រមាថមកលើកងទ័ពជាតិថាជាចោរគឺមិនអាចអត់ឱនបានជាដាច់ខាត។
មុននឹងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ ដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តទៀតព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនដល់និស្សិត សាស្រ្តាចារ្យ បណ្ណារក្ស និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋ ស្នាលក្រៃលែង៕