ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ចុះជួបពលរដ្ឋក្នុងឃុំសំពងជ័យ ចំនួន១,០០០នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី៣


(កំពង់ចាម)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បេក្ខជនតំណាងរាស្ត្រ មណ្ឌល កំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយ ប្រធានអនុប្រធានក្រុមការងារគណបក្សស្រុកជើងព្រៃ អញ្ចើញចុះជួបប្រជាពលរដ្ឋក្នុងឃុំសំពងជ័យ ចំនួន ១,០០០នាក់ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៧ ថ្ងៃទី៣ នៅបរិវេណវត្តត្រពាំកក់ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានណែនាំឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគា្ន និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជា សម្គាល់ ដើម្បីការពារ សន្តិភាព សេរីភាព និងការអភិវឌ្ឍ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕