សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចូលរួមពិធី ” រុក្ខទិវា ៩ កក្កដា ” នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត … ។
ពិធី “រុក្ខទិវា” ជាទិវាពលកម្មដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ ហើយសម្រាប់ពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៣ នេះ ត្រូវបានប្រារព្វធ្វើនៅក្នុងស្ថានីយ ដាំឈើម្សៅក្រដាស ហ៊ុន សែន មា.នក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានអង្គទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជន ប្រជាជន យ៉ាងច្រើនកុះករបានអញ្ជើញចូលរួម …..៕