ឯកឧត្តម ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង
ព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្ស ដោយមានការចូលរួមពីឯកឧត្តម ហួត ឃាងវេង សមាជិកគណះកម្មាធិការកណ្តាល លោក ហែម រិទ្ធី និងឯកឧត្តម នាក់ ថារ៉ែន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ព្រមទាំងសកម្មជនយុវជនគណបក្សឃុំ-ស្រុក ចុះធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណក្នុងវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២២៣ ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ដោយសម្រេចបានខ្នងផ្ទះចំនួន១០១ខ្នង សរុបមនុស្សរួមចំនួន៣០៣នាក់ ស្រី១៥៧នាក់។ ក្នុងនោះដែរមធ្យោបាយធ្វើដំណើរ រួមមានឡានចំនួន ៥គ្រឿង កង់បី ១គ្រឿង ម៉ូតូ ៨គ្រឿង។