ឯកឧត្តម ឈុំ សុជាត ដឹកនាំក្រុមការងារចុះសំណេះសំណាល និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតជូនដល់ប្រជាពលដ្ឋក្នុងសង្កាត់ផ្ទៃព្រៃ ក្រុងពោធិ៍សាត់


(ពោធិ៍សាត់)៖ ក្នុងយុទ្ធនាការឃោសនា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជួបសំណេះសំណាល ​និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតជូនដល់ប្រជាពលរដ្ឋ​នៅភូមិគក សង្កាត់ផ្ទៃព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈុំ សុជាត បានលើកឡើងអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការដឹកនាំ និងអភិវឌ្ឍប្រទេសនៅក្នុងអាណត្តិថ្មីនេះ ដែលបន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មីជាបន្តបន្ទាប់កាន់តែច្រើន ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានបង្ហាញលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី១៨ ដល់ប្រជាពលរដ្ឋ ដែលងាយស្រួលចំណាំ និងនៅចុងក្រោយបង្អស់ក្នុងសន្លឹកឆ្នោត។

ឯកឧត្តម ឈុំ សុជាត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នេះទាំងអស់ ដែលតែងស្រឡាញ់ពេញចិត្ត និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសរយៈពេលជាច្រើនអាណត្តិកន្លងមក ដែលនេះសបញ្ជាក់ថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសម្តែងភាពរីករាយ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ប្រជាពលរដ្ឋ បានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងអាណត្តិថ្មីជាបន្ត។

បន្ថែមពីនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ បានប្រកាសគាំទ្រ សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕