ខេត្តកំពង៉ស្ពឺ៖ ឃុំតាំងក្រូច ស្រុកសំរោងទង នាថ្ងៃអង្គារ១កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូបនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រូចមានកិត្តិយស ដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រូចនិងមានកិត្តិយសដោយមានការអញ្ជើញរួមដំណើរ ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត លោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំរោងទង លោកប្រធានគណបក្សស្រុកសំរោងទង និងសហការី។
សមាសភាពចូលរួម៖
– ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ឃុំ ប្រមាណ៤០នាក់ ស្រី១០នាក់
– ក្រុមការងារគណបក្សស្រុក ៣នាក់ ស្រី ១នាក់
– គណៈកម្មាធិការគណបក្សឃុំ ១៦នាក់ ស្រី ៦នាក់
– សាខាបក្សភូមិ និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាបានចូលរួមទាំង២០ភូមិ សរុប ៤០០នាក់ ស្រី ៩២នាក់
សរុប អ្នកចូលរួម ៤៥៩នាក់ ស្រី ១០៩នាក់។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រូច

















