ឯកឧត្ដម ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង


ឯកឧត្ដម ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានដឹកនាំធ្វើសកម្មភាពឃោសនាមហាជន នៅមុខរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង អមដោយ ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម សម វណ្ណវីរ: អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ជុក មុន្នី អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀង រួមជាមួយ លោកប្រធានការងារយុវជនគណបក្សក្រុងស្វាយរៀង លោក លោកស្រី សមាជិកក្រុមការងារយុវជនគណបក្សខេត្ត និងយុវជនគណបក្សក្រុងស្វាយរៀង និងស្រុកស្វាយទាប ចំនួន ១៤៦ នាក់ បានធ្វើសកម្មភាពឃោសនាមហាជន នៅមុខរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបងប្អូនកម្មករ កម្មការិនី រោងចក្រ ចូលរួមប្រមាណ ៥ ៤០០ នាក់។