ឯកឧត្តម សុះ មុះសិន បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមតាមសហគមន៍ នៅភូមិទួលងោក និងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល


(ខេត្តកណ្តាល)៖ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមតាមសហគមន៍ នៅភូមិទួលងោក និងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

នាឱកាសនោះ ឯកឧត្តម សុះ មុះសិន បានផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ។