លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្ដរជាតិលើកទី ៥ ស្តីពី ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាងរណសិរ្សប្រទេសទាំងពីរ កម្ពុជា-វៀតណាម


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្ដរជាតិលើកទី ៥ ស្តីពី “ការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ រវាងរណៈសិរ្សប្រទេសទាំងពីរ កម្ពុជា-វៀតណាម” នៅក្រុងកំពត, ខេត្តកំពត ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។