សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្ដម ថងលួន ស៊ីសូលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ វៀងចន្ទន៍ ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីពេលថ្មីៗនេះ។

តាមរយៈសារលិខិតឆ្លើយតបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកសរសេរដូច្នេះថា៖

ឯកឧត្តមអគ្គលេខាធិការ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតអបអរសាទរ ដែលឯកឧត្តមបានផ្ញើជូនខ្ញុំ ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការកោតសរសើរបស់ឯកឧត្តមលើភាពជាអ្នកដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ខ្ញុំសូមឯកភាពជាមួយទស្សនៈដ៏ត្រឹមត្រូវរបស់ឯកឧត្តមដែលថា យើងត្រូវបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងគណបក្សប្រជាជនកម្ពុជា និងគណ បក្សប្រជាជនបដិវត្តន៍ឡា និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ដើម្បីស្ថិរភាពនយោបាយទៅវិញទៅមក និងវិបុលភាពនៃប្រទេសយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានអំពីខ្ញុំ និងសូមគោរពជូនពរ ឯកឧត្ដម មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ»៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ៖