សម្តេចតេជោ ហ៊ុន សែន ជួបសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី


(វិមាន៧មករា) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយ ដើម្បីសុំការទុកចិត្តពីសភាជាតិនៅថ្ងៃទី២១ ខែសីហា ខាងមុខ ហើយថ្ងៃទី២២ គណៈរដ្ឋមន្ត្រីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាផ្លូវការ៕