ថ្ងៃទី២១ខែសីហាឆ្នាំ២០២៣
អនុប្រធានក្រុមការងារចុះជួយសាសនិកឥស្លាមខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលនិងថ្លែង អំណរគុណ ដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈចលនាសាសនិកឥស្លាមខេត្តព្រះសីហនុ ឯកឧត្ដម អនុប្រធានក្រុមការងារចុះជួយសាសនិកឥស្លាម ខេត្តព្រះសីហនុ នៃក្រុមកាងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ដែលមាន ឯកឧត្ដម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្ដម ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្ដម សេនសេន ណាសុី ប្រធានក្រុមការងារ បានអញ្ជេីញសំណេះសំណាល និងថ្លែងអំណរគុណ
ពិធីនេះមានសមាសភាពចូលរួម លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ប្រធានគណ:ចលនាសាសនិកឥស្លាម ខេត្ត ព្រះសីហនុ, លោក អភិបាលរងស្រុកព្រៃនប់ព្រមទាំងមានលោក លោកស្រី សមាជិក សមាជិកា ប្រធានអនុប្រធាន គណ:ចលនាខេត្ត ប្រមាណ ៧៨នាក់ ។
នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងពីការបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅថ្មីៗនេះ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ដោយប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតប្រមាណ ៨៤.៥៩%។ គ.ជ.ប.បានប្រកាសលទ្ធផលផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ និងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ព្រះសីហនុ គឺបានឈ្នះដាច់តែម្ដង ដោយឡែកគណ:ចលាសាសនិកឥស្លាមខេត្តព្រះសីហនុក៏ទទួលបានជោគជ័យដ៏ត្រចះត្រចង់ផងដែរ។
លទ្ធផលនៃការបោះឆ្នោតនេះ គឺជាសក្ខីភាពបង្ហាញនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសកម្ពុជាធានារក្សានូវសន្តិភាព និងការអភិវឌ្ឍនានាជាបន្តទៀត។
ឯកឧត្តម បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយនេះឯកឧត្តម បានលើកទឹកចិត្តឱ្យ ក្រុមការងារ គណៈចលនាសាសនិកឥស្កាមខេត្ត សូមបន្តការងារបម្រើ និងជួយដល់ប្រជាពលរដ្ឋក្នុងនាមជាគណបក្សឈ្នះឆ្នោតដែលមានការគាំទ្រពីប្រជាពលរដ្ឋ និងសូមបង្កើននូវប្រសិទ្ធភាពការងារខ្ពស់បន្តទៅមុខ៕