ឯកឧត្តម គួច ចំរើន បានអនុញ្ញាតអោយតំណាងគ្រឹះស្ថានឯកជនទាំងអស់ជួបសំណេះសំណាល


ដោយសារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ ជាកម្លាំងចលករដ៏ខ្លាំង ក្នងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនោះ នៅរសៀលថ្ងៃនេះ ឯកឧត្តមអភិបាល គួច ចំរើន បានអនុញ្ញាតអោយតំណាងគ្រឹះស្ថានឯកជនទាំងអស់បានជួបសំណេះសំណាល ដើម្បីស្វែងយល់អំពីប្រតិបត្តិការហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តមសុំអោយគាត់ អនុវត្តន៍អំពីការកំណត់ពិដានការប្រាក់ អោយបានត្រឹមត្រូវ។ មួយវិញទៀត ឯកឧត្តម បានក្រើនរំឮកឱ្យពួកគាត់បន្តពន្យល់ប្រជាពលរដ្ឋថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋទេ ហើយរាល់ការឃោសនាបោកប្រាស់ដែលថា នឹងលុបបំបាត់បំណុលរបស់អតិថិជន មិនមែនជាការពិតទេ ហើយត្រូវទទួលទោសតាមច្បាប់ជាធរមាន»។ ម្យ៉ាងវិញទៀត រាល់ការបញ្ជាក់លើឯកសារ ដាក់បញ្ចាំ បើមានការទារកម្រៃសេវារដ្ឋបាលលើសការកំណត់ ទុករយៈពេល លើសការកំណត់ សូមផ្តល់ពត៌មានឱ្យ ឯកឧត្តម តាមរយៈទូរសព្ទ ឬបណ្តាញសង្គម (ហ្វេសប៊ុក)។