សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ «ការពង្រឹងសហគ្រិនភាព នៃសមាជិក DMDI និងដៃគូរនានា» ត្រូវបានបញ្ចប់ដោយស្ថាពរ


សន្និសីទ ពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយស្ថាពរ និងជោគជ័យ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព Tun Seri Setia (Dr) Mohd Ali bin Mohd Rustam ប្រធាន DMDI និងឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អនុប្រធាន DMDI និងជាប្រធាន DMDI កម្ពុជា។

សន្និសីទ ដែលមានប្រធានបទ «ការពង្រឹងសហគ្រិនភាព នៃសមាជិក DMDI និងដៃគូរនានា» និងមានវាគ្មិនសរុបចំនួន១៧រូប បានចូលរួមបកស្រាយទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ប្រទេស សមាជិក DMDI និងដៃគូរសហការនានា ដែលជាឱកាសល្អបំផុត ដើម្បីបង្កើតចំណងបណ្តាញសេដ្ឋកិច្ច និងស្វែងរកនូវមធ្យោបាយនៃការបំលែងសេដ្ឋកិច្ចពិភពឌីជីថលដែលមានការបង្កើតថ្មី។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណសមាជិក សមាជីការ DMDI ទាំងអស់ដែលបានមកចូលរួមសន្និសីទនេះ ដោយសង្ឈឹមយ៉ាងមុតមាំថា តាមរយះសន្និសីទនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ ដល់ទាំងអស់គ្នា ហើយក៏សង្ឈឹមផងដែរថា សមាជិក សមាជីការទាំងអស់ នឹងបន្តសហការល្អជាមួយគ្នាបន្តទៀតដើម្បីផលប្រយោជន៍រួម។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានស្នើដល់ DMDI ឲ្យជួយធ្វើជាច្រកផ្សារភ្ជាប់ផលិតផលប្រទេសសមាជិក និយាយដោយឡែកពីកម្ពុជា ដោយឲ្យមានទីផ្សារបំលាស់ប្តូរទៅវិញទៅមក ហើយលោកសង្ឃឹមថាសន្និសីទនេះ នាំមកនូវលទ្ធផលល្អ ដើម្បីបន្តកិច្ចសហការគ្នា សំដៅឆ្ពោះទៅរក ការពង្រឹងសហគ្រិនភាព កាន់តែមាន្ររីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សហគ្រិនជាសមាជិកម៉ាឡាយូ ពិភពឥស្លាម(DMDI) ទាំងអស់ពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហលើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ ជាពិសេស កម្ពុជាជាប្រទេសត្រូវបានលើកចិត្ត ដោយត្រូវចំណាយពន្ធទាប ក្នុងការនាំចេញផលិតផលទៅតាមបណ្ដាប្រទេសនៅអឺរ៉ុប។

លោក Tun Seri Setia (Dr) Mohd Ali bin Mohd Rustam បានលើកឡើងថា DMD គ្រាន់តែជាអ្នកផ្សារភ្ជាប់ទំនាក់ទំនង ធុរកិច្ច ពាណិជ្ជកម្ម ដល់បបណ្តាក្រុមហ៊ុន ដែលចូលរួម យើងមិនចង់បានផលប្រយោជន៍នៃការចែកចំណេញពីការរៀបចំជំនួបធុរជននេះទេ។ DMD ជំរុញ នឹងលើកទឹកចិត្តឲ្យជំនួបនេះ ក្លាយជាការផ្សារភ្ជាប់គន្លឹះវិនិយោគ របស់សហគ្រិនយើង ឆ្ពោះទៅរកភាពជោកជ័យ និងទទួលបានផ្លែផ្កា។ ទោះយ៉ាណា យើងក៏ទទួលរាល់ការបរិច្ចាគពីបណ្តាក្រុមហ៊ុន សហគ្រិន បើមានបំណងបរិច្ចាគពីផលចំណែញរបស់ខ្លួន ដោយសារយើង នឹងមានរៀបចំសន្និសីទបែបនេះនៅបណ្តាប្រទេសសមាជិកផ្សេងៗទៀត។

ឆ្លើយតបតាមភាគីកម្ពុជា លោក Tun Seri Setia (Dr) Mohd Ali bin Mohd Rustam សូមគាំទ្រ និងជំរុញណិជ្ជករ ធុរជន សហគ្រិន DMDI សូមមកវិនិយោគនៅកម្ពុជា ដោយមើលឃើញថា កម្ពុជា ជាប្រទេសអំណោយផលលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ លោក Tun Seri Setia (Dr) Mohd Ali bin Mohd Rustam មានជំនឿថាសេធកិច្ចកម្ពុជា នឹងមានភាពលិចធ្លោខ្លាំង នាពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា តាមរយៈសន្និសីទនេះ មានបណ្ដា អង្គការ សមាគម និងក្រុមហ៊ុនចំនួន២០ បានចុះអនុស្សារណៈការយោគយល់គ្នា (MoU) ហើយសម្រាប់សន្និសីទលើកទី២២ ក្រោយពីបានស្ទង់មតិគាំទ្រភាគច្រើន ពីបណ្ទាក្រុមហ៊ុន និងតំណាងប្រទេសសមាជិក សន្និសីទបានឯកភាពថា នឹងរៀបចំនៅបូសនៀ៕