ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី ២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី


ព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ នៅទី ស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី ២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ៕
បញ្ចាក់ ៖ គម្រោងនេះមានរយៈពេល ៦ ឆ្នាំ ២០១៥-២០២០ មានទឹកប្រាក់ ១៩២,៧១ លានដូល្លារអាមេរិក សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងប្រវែងសរុប ១២០០ គីឡូម៉ែត្រ និងសំណង់សិល្បៈកាមួយចំនួនដែលកំពុងដំណើរការនៅក្នុងខេត្តគោលដៅចំនួន ១០ គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ៕