រថយន្តក្រុងមួយគ្រឿងដែលមានតម្លៃប្រមាណ ២០ម៊ឺនដុល្លារ ត្រូវបានអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ប្រគល់ជូនមកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដើម្បីទុកប្រើប្រាស់សំរាប់បំរើការងារមនុស្សចុះជួយប្រជាពលរដ្ឋ ។
ពិធីប្រគល់ទទួលនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ជាអ្នកប្រគល់ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកទទួល ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយមនុស្សធម៌របស់អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន និងសូមជូនពរអ្នកឧកញ៉ា និង លោកជំទាវ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ទទួលរថយន្តក្រុងមួយគ្រឿងពីអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន
