ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា និង ឯកឧត្តមឧត្តមសេនីយ៏ទោ វ៉ វ៉ាន់លឿង បានដឹកនាំកិច្ចពិភាក្សា វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៦-២០១៧ និងចុះហត្ថលេខា


រសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមឧត្តមសេនីយ៏ទោ វ៉ វ៉ាន់លឿង មេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានដឹកនាំកិច្ចពិភាក្សា វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៦-២០១៧ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧-២០១៨ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៅសណ្ឋាគារ តាន់សឺញឹត ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។