សម្តេចពិជ័យសេនា ទៀ បាញ់៖ មានថ្ងៃ ២ ធ្នូ ទើបមានថ្ងៃ ៧ មករា នាំឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍ


(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមជាអធិបតីខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ និងមានការទទួលស្វាគមន៍ដោយមន្ត្រីរាជការ គ្រប់ស្ថាប័ន ព្រះសង្ឃសិស្សានុសិស្សនិងជនរួមជាតិយ៉ាងច្រើនកុះករ អង្គមីទ្ទីញបានរៀបចំឡើងនៅវិមានឈ្នះឈ្នះស្ថិតក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងពីធីអង្គមីទ្ទិញ សម្តេច ទៀ បាញ់ បានថ្លែងថា អង្គមិទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនៅទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិមាតុភូមិ និងប្រជាពលកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថារណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាក់ផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

អស់រយៈពេល៤៥ឆ្នាំកន្លងផុតទៅ ទាំងអស់គ្នាសូមសម្ដែងអរគុណសម្ដេចមហាចក្រី ហេង សំរិន។ ប្រធានកិត្តិយសគណបក្សប្រជាជន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្ដេចអគ្គមហាសេនា ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលប្រើអស់កម្លាំងកាយចិត្ត ដើម្បីប្រមូលផ្ដុំអ្នកស្នេហាជាតិប្រយុទ្ធ និងបនប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់មិនឲ្យមាន់ប្រល័យពូជសាសន៍ ប៉ុល ពត ត្រឡប់មកវិញឡើយ។

សម្តេចពិជ័យ ទៀ បាញ់ បានបន្តថា រណសិរ្ស២ធ្នូ គឺថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន បានប្រមូលកម្លាំងកងទ័ពរួមកម្លាំងសាមគ្គី និងសូមឲ្យកងទ័ពវៀតណាមជួយរួមកម្លាំងរំដោះប្រទេសជាតិឲ្យផុត ពីរបបប្រល័យពូជ សាសន៍ប៉ុលពត។ មានថ្ងៃ២ធ្នូទើបថ្ងៃ៧មរា មានថ្ងៃ៧មករាទើបប្រជាពលរដ្ឋនិងមានការរីកចម្រើនក្នុងប្រទេសនិងមានសុខសន្តិភាព ទាំងនេះហើយកើតចេញពីសម្តេចយុទ្ធសាស្ត្រនយោបាយឈ្នះដែលនាំមកនូវ សន្តិភាពនិងឯកភាពជាតិពេញលេញ។

សម្តេចពិជ័យសេនាបានបន្ថែមថា ៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងប្រជាជនគ្រប់រូបបានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្សពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត។ ស្មារតី ២ ធ្នូ ស្មារតី ៧ មករា ដែលបានចរិតជាប់ក្នុងម្នាក់សិការបស់ប្រជាជនយើងគ្រប់រូបបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំក្នុងការបង្កើតនៅសមិទ្ធផលធំៗនៃសង្គមជាតិ។

ឥឡូវនេះក្រោមពន្លឺសន្តិភាពសេរីភាពមនសិកាជាតិនិងក្នុងជំហរភ្ជាប់នៅជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នាជឿជាក់ថានិងគ្មានការកើតឡើងជាថ្មីទៀតនៅសោកនាដកម្មដូចក្នុងអតីតកាលឡើយ។

ដើម្បីរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សសូមបងប្អូនជនរួមជាតិទាំងអស់រួមគ្នាសាមគ្គីគ្នាស្រឡាញ់គ្នាប្រកាន់ខ្ចាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនខិតខំបំពេញអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រទេសជាតិឲ្យបានគង់វង្សនិងរក្សាសន្តិភាពការអភិវឌ្ឍឱ្យមានភាពរីកចម្រើននៃប្រទេសទៅថ្ងៃអនាគត៕