រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ កងវរៈសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹងរងរតនគិរី យោធភូមិភាគទី១


(រតនគិរី)៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត រួមជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុប ចុះសួរសុខទុក្ខកងវរៈសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹងរងរតនគិរី យោធភូមិភាគទី១ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីអនុវត្តនូវអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្រសួងកិច្ចការនារី ក៏បានចងសម្ព័ន្ធមេត្រីភាពរវាងតំបន់សឹករងទី១ ទី២ និងទី៣ ដែលស្ថិតនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏មិនភ្លេចអរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះឈ្នះ និងអរគុណសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គទេស ក្នុងការកសាងសុខសន្តិភាព និងការពារមរណភាពទឹកដីផងដែរ។

លោកមេបញ្ជាការវរសេនាតូចលេខ២ តំបន់សឹករងរតនគិរីយោធភូមិភាគទី១ បានលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងកិច្ចការនារី និងដៃគូក្រុមហ៊ុនមួយចំនួន ជាមួយវរសេនាតូចលេខ២ តំបន់សឹងរងរតនគិរី បានផ្តល់ផ្លែផ្កាយ៉ាងច្រើន គួរកត់សម្គាល់ដូចជាជំរុំ ជម្រក មធ្យោបាយ សម្ភារៈ ស្បៀងអាហារ និងថវិកាមួយចំនួនទៀត។

លោកថា កាយវិការដ៏ល្អប្រពៃថ្លៃថ្លាទាំងនេះ គឺជាការគិតគូរយកចិត្តទុកដាក់របស់លោកស្រីកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីរួមចំណែកក្នុងការដោះស្រាយជីវភាពរស់នៅរបស់កងទ័ព ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀត សំដៅពង្រឹកគុណភាពកងទ័ពឲ្យស្របតាមគោលនយោបាយបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកមេបញ្ជាការវរសេនាតូចលេខ២ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ដ៍ថ្លៃថ្លា រយៈពេលកន្លងមក ក៏ដូចជានាពេលនេះ ពិតជាបង្ហាញឲ្យឃើញ នៅស្មារតីសាមគ្គីភាព រវាងស្ថាប័នស៉ីវិល និងកងទ័ពកាន់តែរឹងមាំគ្រប់កាលៈទេសៈ សំដៅពង្រឹងខឿនការពារជាតិមាតុភូមិឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍន៍ព្រំដែន។

លោកជំទាវកិតិ្តបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កងទ័ពមានតួនាទីសំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយរួមគ្នាថែរក្សា ការពារទឹកដី ព្រំដែន ការពារសន្តិភាព មិត្តភាព និងរួមគ្នាអភិវឌ្ឍន៍ព្រំដែន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន (វៀតណាម ឡាវ កម្ពុជា)៕