ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងត្រឡប់មកមាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅ ខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង យាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ៕