និស្សិត និងពលរដ្ឋខ្មែរ នៅប្រទេសបារាំង និងឆែក គាំទ្រនិងស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង និងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស


(ភ្នំពេញ)៖ និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសបារាំង និងប្រទេសឆែក បានចេញវីដេអូគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។