ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា លើប្រធានបទ “អធិការកិច្ចក្នុងបរិបទកំណែទម្រង់” ដែលនឹងប្រព្រឹត្តិទៅ
ទីស្តីការក្រសួងអធិការកិច្ច។
វេទិការនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកិច្ចសហការពីក្រសួងអធិការកិច្ច ក.អ.ក ក្នុងការរៀបចំវេទិការពិភាក្សា ដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា។
ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកថា នេះជាលើកទី១ ដែល ក.អ.ក រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ច ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ច លើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាព អសកម្មនានា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងវាគ្មិនក្នុង វេទិកាពិភាក្សានេះ ហើយលោក នឹងពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បណ្តាប្រឈមរួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។
ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសក្នុងការ
លើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងនឹងការងារអធិការកិច្ចផងដែរ៕













