ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ ក្រុមហ៊ុន Ecole 42


(ប៉ារីស, បារាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Sophie Viger នាយកប្រតិបត្តិ ក្រុមហ៊ុន Ecole 42 នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Ecole 42 ជាប្រភេទក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្រុមហ៊ុនបានផ្តោតសំខាន់ លើការបង្កើតសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកព័ត៌មានវិទ្យា សម្រាប់សិស្សានុសិស្សដែលអាយុចាប់ពី១៨ឆ្នាំឡើង ដោយមិនគិតថ្លៃ៕