ឯកឧត្តមរដ្ឋមន្ត្រីអនុញ្ញាតឱ្យគណៈប្រតិភូប្រទេសចិនចូលជួបដើម្បីស្វែងយល់ពីវិស័យបរិស្ថាន និងការវិនិយោគ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៣០ ខែសីហានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូអភិបាលក្រុងRugao ខេត្តJiangsu នៃប្រទេសចិន បានចូលសំដែងការគួរសម និងសំណេះសំណាលនៅទីស្តីការក្រសួង។
ដំណើរទស្សនៈកិច្ចនៃគណៈប្រតិភូក្រុងRugaoដែលដឹកនាំដោយលោក Chen Xiao Dong មកកម្ពុជាលើកនេះ គឺដើម្បីស្វែងយល់ពីវិស័យបរិស្ថាន និងស្វែងយល់ពីបរិបទ និងឱកាសនៃការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចលើកទី១នៃគណៈប្រតិភូក្រុងRugao ដែលបានបំពេញទស្សនៈកិច្ចនៅកម្ពុជានិងស្វែងយល់ពីវស័យបរិស្ថាន រួមទាំងស្វែងយល់ពីការវិនិយោគ៕