អគ្គលេខាធិការអាស៊ាន ជួបជាមួយអតីតអគ្គលេខាធិការអង្គការសហប្រតិបត្តិការ


(កូរ៉េ)៖ រសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មុននឹងចាកចេញពីទីក្រុងសេអ៊ូល ឆ្ពោះទៅកាន់ខេត្តចេជូ ដើម្បីចូលរួមវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី ១៩ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមានជំនួបដោយឥតគ្រោងទុកជាមួយ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួនដែលជាការចាប់អារម្មណ៍ និងជាកង្វល់រួមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ភាគីទាំងពីរក៏បានសំដែងនូវភាពរីករាយ ហើយទន្ទឹងរង់ចាំចូលរួមក្នុងវេទិកាចេជូ លើកទី ១៩ នេះ៕