ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អញ្ជើញចុះជួបសំណេះសំណាល និងអប់រំសុខភាពសហគមន៍ដល់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់សេវាអនាម័យកុមារា (ខតាន់)


ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល  តំណាងឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ជួបសំណេះសំណាល និងអប់រំសុខភាពសហគមន៍ និងផ្តល់សេវាអនាម័យកុមារា(ខតាន់)ចំនួន ១៥០នាក់ដេាយឥតគិតថ្លៃ ស្ថិតនៅភូមិទ្រា ឃុំទ្រា និងភូមិប៉ើស២ ឃុំប៉ើសស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម បានមានប្រសាសន៍និងផ្តែផ្តាំកូនក្មួយពុកម៉ែពូមីងបងប្អូនអេាយថែរក្សាសុខភាពអេាយបានល្អដេាយប្រកាន់ភ្ជាប់នូវ ការហូបស្អាតផឹកស្អាតនិងរស់នៅស្អាត ពិសេសការពារជំងឺមិនឆ្លង គឺត្រូវប្រកាន់របបអាហារ អំបិលតិច ស្ករតិច  ហាត់ប្រាណឳ្យបានទៀងទាត់ទើបរស់នៅបានយូរ  ហើយឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ដោយដាក់ចេញគោលនយោបាយការគ្របដណ្តប់សុខាភាពជាសាកលដែលមិនទុកចោលប្រជាពលរដ្ឋម្នាក់ឡើយ ករណីពុកម៉ែពូមីងបងប្អូនណាមានអ្នកមានជំងឺ សូមអញ្ជើញទៅទទួលសេវាព្យាបាលអេាយបានទាន់ពេលវេលានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ហើយដើម្បីជៀសវាងការចំណាយលុយពីហោប៉ៅច្រើន ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណសមធម៌ ឬ បសស។
ពិធីនេះមានការចូលរួមពី  អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូបផងដែរ។

ពិធីនេះប្រព្រឹត្តធ្វើថ្ងៃទី០២ ខែ មិថុនាឆ្នាំ២០២៤