(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចនៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប។
មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។
បើតាម លោក លី ឧត្តម ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឱ្យដឹងថា មហាសន្និបាតនេះ ជាការរំលឹកឲ្យសមាជិកទាំងអស់ចងចាំថា ពួកគេមានទំនួលខុសត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងក្នុងតំបន់ ។