ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ ស្ថិតនៅភូមិ០២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារអាជ្ញាធរមូលដ្ឋានផងដែរ ។
ឯកឧត្តមបានសម្តែងនូវការសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលវាបានបំផ្លាញលំនៅដ្ឋាន ចំនួន០៣ខ្នងផ្ទះ ស្មើនិង០៩គ្រួសារ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រួសារ សូមកាត់ចិត្ត និងក្រើនរំឮកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា និងបានលើកទឹកចិត្តដល់បងស្រីរងគ្រោះត្រូវរឹងមាំ ខិតខំកសាងជីវភាពឡើងវិញ ព្រមទាំងរៀបចំទុកដាក់កូនៗឱ្យបានរៀនសូត្រ ដើម្បីអនាគតគ្រួសារ។
ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានពាំនាំអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ រួមមាន ថវិកាចំនួន ១៩,៣០០,៥០០រៀល សម្ភារៈមួយចំនួន ដូចជាអង្ករ៤៥០គីឡូក្រាម ត្រីខចំនួន៩០កំបុង ទឹកសុីអុីវចំនួន៥៧ ដប ប្រេងឆា១៨ដប និងស្ករស១៨គីឡូក្រាម។
ពិធីនេះប្រព្រឹត្តទៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤