ឯកឧត្តម ទេព ងន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ


នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំ​ណេះ​សំណាល សួរសុខទុក្ខ និង​ចែកអំ​ណោយ​ជូនដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំ​ដែន​កម្ពុជា-ឡាវ នៃវរៈសេនាតូចការពារព្រំដែនគោក៧០១ ស្ថិត​នៅ​ឃុំ​សា​មគ្គី ស្រុក​ថាឡារីវ៉ាត ខេត្តស្ទឹង​ត្រែង ដោយ​មាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា ថ្នាក់​ដឹក​នាំខេត្ត អាជ្ញាធរ មន្ត្រីរាជការ និងស្នងកា​នគរបាល​ខេត្ត​ស្ទឹងត្រែង ។