នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គម្រោងសាច់ប្រាក់ពលកម្ម បានបើកការដ្ឋានសាងសង់ផ្លូវលំដីស ក្រោមអធិបតីភាពឯកឧត្តម យឺន សូផល អនុរដ្ធលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង លោក ស៊ុន ពិសិដ្ធ ប្រធានគ្រប់គ្រងគម្រោង ដោយរួមដំណើរដោយ ឯកឧត្តម ហែម វណ្ឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកសម្របសម្រួល នៅក្នុងភូមិ ក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បន្ទាប់ពីបាន បញ្ចប់ពិធី គណ:ប្រតិភូក្រសួងទាំងពីរបានចុះត្រួតពិនិត្យលើខ្សែផ្លវលើកថ្មីមួយចំនួននៅតាមបណ្តាឃុំដែលកំពុងតែដំណើរការគម្រោងសាច់ប្រាក់ពលកម្មនៅក្នុងខេត្ត ។
ឯកឧត្តម យឺន សូផល អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវលំដីស
