លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល រួមជាមួយមន្រ្តីសង្ឃស្រុក និងសហការី បានជួបសំណេះសំណាល ជាមួយ អាចារ្យ គណៈកម្មការវត្ត និងដែលកំពុងរៃអង្គាសថវិកា យកមកជួយកសាងផ្លូវលំ ប្រវែង៨០០ម៉ែត្រ ដែលកំពុងខូចខាត ដោយសាររដូវភ្លៀងខ្លាំងកន្លងទៅនេះ ។
ជាមួយគ្នានោះដែរ លោកអភិបាល និងសហការី បានចូលរួមជួយជាថវិកា និងទឹកសុទ្ឋមួយចំនួន សំរាប់រួមចំនែកជួយកសាងផ្លូនេះ ។
ឆ្លៀតឱកាសនោះដែរ លោកម៉ននី បណ្ឌិត បានអញ្ជើញទៅពិនិត្យ ការកសាងវត្តល្វេ ដែលកំពុងដំណើរការសាងសង់បានប្រមាណជា៧០%ហើយ ដែលបច្ចយ័កសាងវត្តនេះ បានមកពីការរួបរួមគ្នា ពីពុទ្ឋិបរិសាធទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ។