រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច ជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន លើកទី២ ឆ្នាំ២០២៤


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន លើកទី២ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងាររបស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់រាជរដ្ឋាភិបាល លេខ ៦៥៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អធិការដ្ឋាន និងនាយកដ្ឋានអធិការកិច្ចមកពីគ្រប់ក្រសួង ស្ថាប័ន នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ចផងដេរ។