ឯកឧត្តម ម៉ាង សុីណេត ក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អង្ករទម្ងន់ ១៨តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត


ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អង្ករទម្ងន់ ១៨តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ និងឃុំទាំង១៥ ក្នុងស្រុកព្រៃនប់។